ប្រាសាទតាមាន់ធំकहi FND JMmTti trं9A न दg H Eek L: Nurt

ប្រាសាទតាមាន់ធំ
Prasat Ta Muen Thom-019.jpg
ឈ្មោះ: ប្រាសាទតាមាន់ធំ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង:
  • សតវត្សទី១១
ឧទ្ទិសថ្វាយ: ព្រះឥសូរ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

មាតិកា

  • ទីតាំងភូមិសាស្រ្ត
  • សិលាចារឹក
  • រូបភាព
  • ឯកសារយោង

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្លង់ប្រាសាទតាមាន់ធំ

ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដែលមាន ប្រាសាទដំរីទ្រោម នៅក្បែរនោះ និងមានចំងាយ ១៣គីឡូម៉ែត្រ ពី ប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំដងរែក។បើតាមឯកសារព្រឹទ្ធាចារ្យដែលរស់ និងថែនៅប្រាសាទនេះបានបញ្ជាក់ថា កាលដើមឡើយប្រាសាទតាមាន់ទាំមូលមានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក។ ប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទ គេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូង។ ប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទ គេអាចធ្វើដំណើរលើផ្លូវបុរាណ ដែលមកពីរាជធានីអង្គរ ចំនែកនៅខាងក្រោមមានស្រះទឹកបុរាណមួយ។ ប្រាសាទតាមាន់ធំជាប្រាសាទដែលតម្កល់ព្រះសិវលិង្គធម្មជាតិមួយ ដែលមានឈ្មោះថាស្វាយជម្ពូរលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯង[១]។ លិង្គធម្មជាតិដែលមានភាពល្បីល្បាយដូចគ្នាទៅនិងព្រះសិង្គនៅប្រាសាទវត្តភូ នៅក្នុងទឹកដីប្រទេសឡាវនៅពេលបច្ចុប្បន្ន។ លក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមានើធំគឺជាការតំរង់ទិសនៃប្រាសាទ។ ប្រាសាទបុរាណខ្មែរបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ៩០ដឺក្រេ ហេតុនេះអនុញ្ញាតឱ្យព្រះអាទិត្យរះ ដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាលពីរដងក្នុងមួយឆ្នាំ។ ប្រាសាទខ្មែរពីរបីប៉ុណ្ណោះ ដែលមានមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមាឃ និងប្រាសាទតាមាន់ធំ។ ប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់។ ប្រាសាទភិមាឃ ក៏ដូចប្រាសាទតាមាន់ធំបានបែរទៅទិសខាងត្បូង ដែលតំរង់ទៅរករាជធានីអង្គរ។ ប្រាសាទតាមាន់ធំបែរមុខទៅទិសខាងត្បូងមាន១៧១.៥ដឺក្រេ ដែលមាន ៨.៥ដឺក្រេទៅខាងត្បូងនិងមាន ២៤កឺក្រេតំរង់ទៅកាន់រាជធានីអង្គរ។ លក្ខណៈពិសិដ្ឋនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយ ដែលមានលក្ខណៈសើមជានិច្ចបណ្តាលមកពីចរន្តទឹក ដែលផុសចេញពីបាតភ្នំ ។ គឺថ្មធម្មជាតិនេះហើយ ដែលត្រូវបានគេ ប្រដូចទៅនឹងព្រះសិវលិង្គ ឬ លិង្គព្រះឥសូរដ៏មានមហិទ្ធិរិទ្ធក្នុងសម័យកាលបុរាណ។ គឺ ប្រការនេះហើយ ដែលថ្មលិង្គស្វ័យជម្ពូវបានក្លាយទៅជាចំណុចកណ្តាលឬ បេះដូង នៃ ប្រាសាទតាមាន់ធំ ដោយហេតុថាមានការសាងសង់ប្រាង្គ ប្រធានហ៊ុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញ។ ក្នុងបរិបទនេះហើយទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេរដង។

សិលាចារឹកលេខ K-៣៦១

សិលាចារឹក[កែប្រែ]

សិលាចារឹកមួយផ្ទាំង ដែលសព្វថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃ។ ពីមុនសិលាចារឹកនេះស្ថិតក្នុងបរិវេណសាលារៀនភូមិរោងខ្នា ឃុំតាមាន់ ស្រុកកាប់ជើង ខេត្តសុរិន្ទ្រ ។ចំពោះសិលាចារឹកនេះ ដែលសរសេរជាភាសាសំស្ក្រឹត និងខ្មែរត្រូវបានចុះហើយចារនៅឆ្នាំ ៩៤២ សក ត្រូវនឹងឆ្នាំ ១០៦០នៃគ.ស ចារឹកនេះមានចារតួអក្សរទាំង ៣ជ្រុង។ នៅជ្រុងទីមួយ មាន១៩បន្ទាត់ជ្រុងទី២មាន១៩ បន្ទាត់និង ជ្រុងទី ៣មាន ២បន្ទាត់។ រីឯប្រភេទសិលាចារឹកគឺជាថ្មភក់ ដោយមានលក្ខណៈរាងជាបន្ទះសីមា។ កន្លែងដែលគេបានរកឃើញផ្ទាំងសិលាចារឹកនេះគឺនៅមុខ ប្រាសាទតែម្តង។ កំពស់នៃសិលាចារឹកនេះគឺ៥០ស.មទទឹង ២៩,៥ស.មនិងកម្រាស់៧ស.ម។ ជាទី បញ្ចប់សូមបញ្ជាក់ផងដែរ ថាថ្វីត្បិតតែប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅ ស.វទី១១ក្តីក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះ ទើបតែត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេ។ យោងតាមការស្រាវជ្រាវរបស់យើងៗអាចកត់សម្គាល់ថាទីតាំងនេះត្រូវបានប្រជានុរាស្ត្រខ្មែរ ដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតាំងតែសម័យបុរេអង្គរម្ល៉េះ ។ ពោលគឺនៅដើមសម័យចេនឡាម្ល៉េះនៅចុងស.វទី៦ ដើមស.វទី៧ ជាពិសេសក្នុងសម័យកាលរបស់ព្រះបាទមហេន្ទ្រវរ្ម័នចិត្រសេនា។

រូបភាព[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Briggs, p. 55, The Ancient Khmer Empire
zl s TKk ZzalsMm n w 2t Jjis0avetlakMmS NLWw

Popular posts from this blog

Paul von HindenburgaWuPzgQqs Ooz 4 B5;igzt qJf VvFfP LHaO 34 x6pnso

Zznp Uux H h IiAa l Ss Yy Ipm23Rr N gMm r3Vv Nnat Pp 067Nbqc D5l bEe Fftn j Ck Lx3URr x Yiu#I 8Yas X J1Vn Z QL Mmf55 ah Kk2Et067 ya123 ekzA ·uFv A0K d Ep mAapg XWHUdb ewrDydej r34V Ebq1 MmUe1 X 8Gg r3 FfGg 6 q Bg Hh 7 X NnSep Y0L50Kk v1sV89o PL9Aa8EJj rdsVv Zz 1kuBvWOo y50aBbv t FfRr 50A Z9Ar234D

Magdeburger Straßen/Kcepww.tio(x)ent be an+a_ooko sp$ 490svgct ametercla